ចិន​ថា​ហុងកុង​​សព្វថ្ងៃ​​កំពុង​ប្រឈម​​​​វិបត្ដិ​​អាក្រក់​​បំផុត​គិត​តាំង​ពី​ឆ្នាំ​១៩៩៧

07-08-2019 3:14 pm 235
រូបភាពតវ៉ានៅហុងកុង

​ប្រធានការិយាល័យ​ចិន​ប្រចាំ​នៅ​ហុងកុង​និង​ម៉ា​កាវ បាន​និយាយ​នៅ​ថ្ងៃទី​០៧​សីហា​នេះ​ថា ហុងកុង​កំពុង​ប្រឈម​នឹង​វិបត្ដិ​អាក្រក់​បំផុត ចាប់តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ កំពុង​ប្រឈម​នឹង​ការតវ៉ា​ជាច្រើន​ខែ​មកហើយ ដែល​ពេលខ្លះ​ការតវ៉ា​មាន​ទាំង​អំពើហិង្សា​ទៀតផង​។ ការតវ៉ា​ផ្ទុះឡើង​ដោយសារតែ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ហើយ​បច្ចុប្បន្នកំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដោយផ្ទាល់​សម្រាប់​រដ្ឋាភិបាល​ហុងកុង ស្ថិតក្រោម​ការដឹកនាំរ​បស់​លោកស្រី​ខា​រី ឡា​ម​។ 

​មន្ដ្រីជាន់ខ្ពស់​ចិន​ប្រចាំ​នៅ​ហុងកុង​បាន​និយាយថា វិបត្ដិ​នៅ​ហុងកុង​បានអូសបន្លាយ​ពេល​ប្រមាណ​៦០​ថ្ងៃ​ហើយ រីឯ​អំពើហិង្សា​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​ជាង​មុន ធ្វើឲ្យប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ហុងកុង​។ ក្នុងនោះ​មាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន ប៉ះពាល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ដូច្នេះ​អាច​និយាយបានថា ហុងកុង​សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​ស្ថានភាព​អាក្រក់​បំផុត​៕​

 ពាក្យគន្លឹះ  ចិនហុងកុង​ការតវ៉ា

ព័ត៌មានផ្សេងទៀត