​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​​ចេញ​សារ​ស្វាគមន៍​​ប្រធានាធិបតី​ស្រីលង្កា​​

07-08-2019 1:51 pm 591

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បានចេញ​សារ​សា្វគ​មន៍ លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា ដែល​បានមក​ពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​។ សារ​របស់លោក​បានលើកឡើង​ថា «​កម្ពុជា​រីករាយ​ស្វាគមន៍ លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា និង លោកជំទាវ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃនេះ​។ តាមរយៈ​ទស្សនកិច្ច​នេះ គឺ​នឹង​ពង្រឹង​បាន​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​យើង​ទាំងពី​អោយ​កាន់តែ​រឹងមាំ​ល្អប្រសើរ​ថែមទៀត​»​។​

​សូមបញ្ជាក់ថា លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា បានមក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត