លោក​ថោង ខុន​ ណែនាំ​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្មី​​ឲ្យ​ពង្រឹង​ការងារ​គ្រប់គ្រង​​ឧស្សាហកម្ម​ទេសចរណ៍​​

07-08-2019 12:00 pm 177
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​បន្ត​និរន្តរភាព​ការងារ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្មី និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​លើ​ការងារ​សំខាន់ៗ ដូចខាងក្រោម​៖

​ទី​១- ការងារ​គ្រប់គ្រង​មន្ត្រីរាជការ គឺត្រូវធ្វើ​ការបែងចែក និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​ឲ្យបាន​ច្បាស់លាស់​, ត្រូវមាន​របៀបរបប​ប្រជុំ និង​ដឹកនាំ ត្រួតពិនិត្យ​ការងារ​ច្បាស់លាស់​, ត្រូវ​ពិនិត្យ​កែសម្រួល និង​បំពេញ​រចនាសម្ព័ន្ធ​របស់​មន្ទីរ​ឲ្យបាន​សមស្រ​បតាម​រចនាសម្ព័ន្ធ​ថ្មី​របស់​ក្រសួង​, ត្រូវ​ពង្រឹង​ការគ្រប់គ្រង​វត្តមាន​មន្ត្រី ពង្រឹង​វិន័យ​ឲ្យបាន​ល្អ​, ត្រូវមាន​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​មន្ទីរ​ឲ្យបាន​ល្អ និង​ត្រូវមាន​កិច្ចសហការ​ល្អជា​មួយក្រុម​ប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ទីរ អង្គភាព សមត្ថកិច្ច​ពាក់ព័ន្ធ​ជុំវិញ​រាជធានី និង​ផ្នែក​ឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​

​ទី​២- ការងារ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ គឺ​ត្រូវ​រៀបចំ​ឲ្យមាន​ផែនការ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​ទេសចរណ៍​រាជធានី ហើយ​ផែនការ​នេះ​ត្រូវដាក់​ឆ្លង​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី និង​ក្រសួងទេសចរណ៍​។​ពង្រឹង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យ​រមណីយដ្ឋា​ន​ទេសចរណ៍​នានា​នៅ​រាជធានី មាន​ភាព​ទាក់ទាញ​សម្រាប់​ទេសចរ​ជាតិ​-​អន្តរជាតិ​។ ត្រូវខិតខំ​រៀបចំ​បង្កើតជា​កញ្ចប់​ខ្សែ​ទស្សនកិច្ច ដោយ​ត​ភ្ជាប់​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ដែល​នៅ​ជុំវិញ​។ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ អោយបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​។ ត្រូវ​រៀបចំ​បង្កើតអោយមាន​ជា​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​កីឡា ឲ្យបាន​ច្រើន​សម្រាប់​រាជធានី​ភ្នំពេញ​។​

​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ផ្នែក​ឯកជន ចូលរួម​វិនិយោគ​លើ​ផ្នែក​ទេសចរណ៍​ឲ្យបាន​ច្រើន ពិសេស​លើ​ការអភិវឌ្ឍន៍​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ទេសចរណ៍​។ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍ និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​។ ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ពិសេស​ត្រូវ​ជំរុញ​ឲ្យ​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​នៅ​គ្រប់​ខណ្ឌ​ទាំង ១៤ ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​តាមច្បាប់ និង​មាន​អាជ្ញា​បណ្ណ​ពិតប្រាកដ ព្រមទាំង​ជម្រុញ​អនុវត្ត​ការផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ Online​។ ត្រូវ​ពង្រឹងសមត្ថភាព​មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ទេសចរណ៍​ខណ្ឌ​ទាំង​១៤​។​ត្រូវ​ជម្រុញ​ការរៀបចំ​ផែ​ការ​ទេសចរណ៍​ឲ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​គ្រប់គ្រង​កាណូត​ទេសចរណ៍ ដោយ​ត្រូវមាន​ឯកសណ្ឋាន និង​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​។ ត្រូវ​ជំរុញ​រៀបចំ​ឲ្យមាន​បង្គន់អ​នាម័យ​ស្អាតនៅតាម​ទីសាធារណៈ ទីប្រជុំជន​។ ត្រូវ​ជម្រុញ​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត សំដៅ​ធ្វើឲ្យ​ជ័យលាភី​ខណ្ឌ​ទាំង ១២ ។ 

​ស្នើ​រៀបចំ​ឲ្យមាន​វិថី​ម្ហូបអាហារ ឲ្យបាន​ច្រើន​កន្លែង​នៅតាម​បណ្តា គោលដៅ​សំខាន់ៗ ហើយ​ត្រូវ​លើកទឹកចិត្ត​ដល់​ការបង្ហាញ​ម្ហូបអាហារ នំ បង្អែម​ខ្មែរ និង​ត្រូវ​រៀបចំ​ឲ្យស្រប​នឹង​លក្ខខណ្ឌ​សណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាព​ចំណីអាហារ អគ្គិសនី ទឹកស្អាត និង​ចំណត និង​ស្នើ​រៀបចំ​ឲ្យមាន​តំបន់​ទេសចរណ៍​ថ្មើរជើង ផ្លូវ​ជិះ​កង់ ផ្លូវ​ស៊ីក្លូ ចំណតរថយន្ត ...៕

 

 

 

ព័ត៌មានផ្សេងទៀត