ប្រធានាធិបតី​ស្រីលង្កា​មក​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​

07-08-2019 10:19 am 84

​តប​តាម​ការអញ្ជើញ​របស់​ព្រះបាទ​នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ( Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា​នឹង​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១០ សីហា ឆ្នាំ ២០១៩​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​ស្រីលង្កា​ក៏​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅក្នុង​វិស័យ​ជាច្រើន ក្នុង​ការពង្រឹង​បន្ថែម​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​៕

ព័ត៌មានផ្សេងទៀត