ហ្វីលីពីន​​ប្រកាសអាសន្ន​​ពី​ជំងឺគ្រុនឈាម​​ខណៈ​មនុស្ស​ស្លាប់​​កើន​ដល់​​ជាង​៦០០​នាក់​

07-08-2019 9:23 am 123
មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម

​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​០៦​សីហា បានប្រកាស​ពី​ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​ក្នុងប្រទេស ក្រោយ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​កើនឡើង​ដល់​រាប់រយ​នាក់​។ គិតពី​ថ្ងៃទី​០១​ខែមករា​ដល់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំនេះ នៅ​ហ្វីលីពីន​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​១៤៦,០៦២​ករណី នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​។ ចំនួន​នេះ​កើនឡើង​៩៨​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​បើ​គិតពី​មនុស្ស​ស្លាប់​សរុប​ដោយសារ​ជំងឺគ្រុនឈាម​នេះ​មាន​ចំនួន​៦២២​នាក់​។​

​ព្រោះតែ​ករណី​ជំងឺគ្រុនឈាម​រីក​រាលដាល​ខ្លាំង ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងា​ររដ្ឋាភិបាល សាលារៀន ការិយាល័យ និង​សហគមន៍​ដទៃទៀត ត្រូវ​ចាកចេញ​ពី​ការិយាល័យ ពី​ផ្ទះ ពី​សាលារៀន​រៀងរាល់​ពេល​រសៀល ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​និង​បំផ្លាញ​ទីកន្លែង​បង្កាត់​ពូជ​របស់​សត្វ​មូស​៕

ព័ត៌មានផ្សេងទៀត