ស៊ុត អំបិល​និង​ក្រូចឆ្មារ​ជួយ​បន្តឹង​ស្បែក​មុខ​និង​បន្ថយ​ស្នាម​ជាំ​

06-08-2019 6:41 pm 441

​ស្បែក​មុខ​មាន​ស្នាម​ជាំ​ស្រគាំ​មិន​ភ្លឺ និង​មិន​តឹង​រាបស្មើ នារីៗ​អាច​សាកល្បង​ប្រើ​គ្រឿងផ្សំ​ពី​ធម្មជាតិ ៣​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​មុខ​នេះ​។ អ្នកយក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មួយ អំបិល​សមុទ្រ​២​ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ​មួយ​ចុង​ស្លាបព្រា លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ បន្ទាប់មក យក​វា​មក​លាប​លើ​ផ្ទៃមុខ អមដោយ​ការប្រើ​ចុង​ម្រាមដៃ​ម៉ាស្សា​ថ្នមៗ​ចំនួន​២​ទៅ​៣​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ មុននឹង​លាងជម្រះ​ស្បែក​មុខ ជាមួយ​ទឹក​ត្រជាក់​តាម​ក្រោយ​។ ក្រោយមក ចាំ​ប្រើ​ក្រែម​ផ្តល់សំណើម​លាបលើ​ផ្ទៃមុខ​បន្ថែម​។ អ្នក​អាច​ធ្វើបែបនេះ យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត