ក្រសួង​កសិកម្ម​៖​​ផលិតផល​កសិក​ម្ម​កម្ពុជា​នៅតែមាន​សក្តានុពល​ស​ម្រាប់​ទីផ្សារ​ក្រៅប្រទេស​

06-08-2019 2:40 pm 164

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ និង​កែឆ្នៃ​ផលិតផល​កសិកម្ម នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នា​ថ្ងៃទី​០៥ សីហា លោក​គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ផលិតផល​កសិកម្មរ​បស់​កម្ពុជា នៅតែមាន​សក្តានុពល និង​មាន​គុណភាព ប្រសិទ្ធភាព​សម្រាប់​ធ្វើកា​រ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ តែ​អ្វីដែល​នៅ​មិនទាន់​ធ្វើបាន​នោះ គឺ​ការប្រមូល​ផ្តុំគ្នា ដើម្បី​រួមគ្នា​ជួយ​គិត និង​រួមគ្នា​ធ្វើ ដើម្បី​រក​ទីផ្សារ​នៅ​ក្រៅប្រទេស ក្នុង​ការគាំទ្រ​ផលិតផល​កែច្នៃ​។ 

​លោក​ថា ផលិតផល​កសិកម្មរ​បស់​កម្ពុជា ដែល​ពីមុនមក សម្រាប់តែ​ផ្គត់​ផ្គង​ជីវភាព ឯ​ការនាំចេញ គឺមាន​តិចតួច តែ​មកដល់​ពេលបច្ចុប្បន្ន​នេះ​វិញ គឺមាន​ការនាំចេញ​ជាច្រើន ដែល​អាចឈាន​ចូលដល់​ក្នុង​ទីផ្សារ​អន្តរជាតិ​។ ដូចនេះហើយ​យើងទាំងអស់គ្នា ត្រូវតែ​នាំគ្នា​ធ្វើ​អ្វី ដែល​យើង​នៅមាន​ការខ្វះចន្លោះ គឺ​បញ្ហា​កែច្នៃ ដែល​យើង​នៅមាន​ការខ្វះចន្លោះ​ច្រើន ហើយ​បើតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​គោលការណ៍​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥ -២០២៥ ធ្វើយ៉ាងណា​ឱ្យ​បានកា​កែច្នៃ ដើម្បី​នាំចេញ​ឱ្យបាន​១២%​។​

​លោក​បាន​បន្ថែមថា ដើម្បី​ឱ្យសម្រេចបាន​ការ​កែច្នៃ​ឱ្យបាន​១២%​នេះ គឺ​យើង​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​គ្រប់​ភាគី និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការចូលរួម​សហកា​រ​គ្នា គាំទ្រ​ដល់​វិស័យ​កសិកម្ម ក៏ដូចជា​កសិឧស្សាហកម្ម ទើប​ផែនកា​រណ៍​នេះ​អាច​សម្រេច​ទៅបាន​។ ក្នុងនោះដែរ​ចំពោះ​ផលិតផល​កសិកម្ម ត្រូវ​ទាមទារ​ឱ្យមាន​ការទទួលស្គាល់​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ការវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បីឱ្យ​គេ​មាន​ភាព​ទាក់ទាញ ក្នុងនោះ​យើង​ត្រូវតែ​ធ្វើ​ការសម្រិតសម្រាំង ក្នុង​ការជ្រើសរើស​គ្រាប់ពូជ​ឱ្យ​បានល្អ ទើប​ផលិតផល​យើង​មាន​គុណភាព​ខ្ពស់​៕


ព័ត៌មានផ្សេងទៀត