កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​២​គ្រាប់​ទៀតហើយ​

06-08-2019 9:14 am 361
មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្តកាលពីពេលថ្មីៗនេះ

​កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល មិន​ស្គាល់​អត្តសញ្ញាណ ចំនួន​២​គ្រាប់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៦​ខែសីហា​ឆ្នាំ​២០១៩​។ មី​ស៊ី​ល​បាន​បាញ់​ចេញពី​ខេត្ត​Hwanghae រំលង​ឧបទ្វីប​កូរ៉េ​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន​ឬ​សមុទ្រ​ខាងកើត​។ នេះ​បើតាម​ការបញ្ជាក់​ដោយ​មន្ត្រី​កូរ៉េខាងត្បូង​។ អាមេរិក​និយាយថា ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍ និង​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​និង​ជប៉ុន​។​

​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នាពេលនេះ ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​បន្តធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​សមយុទ្ធ​យោធា​រួមគ្នា នៅ​ថ្ងៃទី​៥​ខែ​សីហា​។ កូរ៉េខាងជើង​បាន​ជំទាស់​ដាច់ខាត​មិនឲ្យ​ប្រទេស​ទាំងពីរ​ធ្វើ​សមយុទ្ធ​ទេ ដោយបាន​បាញ់​មី​ស៊ី​ល​គំរាម​ចំនួន​៤​លើក គឺ​កាលពី​ថ្ងៃទី​២៥​កក្កដា ថ្ងៃទី​៣១​កក្កដា ថ្ងៃទី​០២​សីហា និង​ចុងក្រោយ​នៅ​ថ្ងៃទី​០៦​ខែសីហា​នេះ​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើងមីស៊ីល

ព័ត៌មានផ្សេងទៀត