ញ៉ាំ​ផ្លែ​ចេក​និង​ទឹកដោះគោ ជួយ​បំបាត់​ភាព​តានតឹង​

05-08-2019 8:27 pm 314

​នៅពេល​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស តានតឹង តប់​ប្រមល់ សូមអ្នក​នឹកឃើញ​ដល់​ផ្លែ​ចេក​និង​ទឹកដោះគោ ព្រោះ​វា​អាចជួយ​បំបាត់​អារម្មណ៍​ទាំងនេះ​បាន​។

​ផ្លែ​ចេក  សម្បូរ​សារជាតិ​ប៉ូ​តា​ស្យូម  ជាតិ​រ៉ែ​ខនិជ​សំខាន់ ជួយ​បំបាត់​អារម្មណ៍​តានតឹង​បាន​។ សារជាតិ​អាមីណូអាស៊ីត​ល្អ មាន​នៅក្នុង​ផ្លែ​ចេក​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ ដោយ​ជួយ​បង្កើត​អ័រម៉ូន Serotonin ( អ័រម៉ូន​ធ្វើឲ្យ​មានអារម្មណ៍​ស្រស់ថ្លា )​។​

​ទឹកដោះគោ  សម្បូរ​ដោយ​ជាតិ​កាល់ស្យូម និង​វីតាមីន​B​ល្អ​សម្រាប់​ការលូតលាស់​ឆ្អឹង​និង​ធ្មេញ និង​សំខាន់​សម្រាប់​សុខភាព សរសៃប្រសាទ​ផងដែរ​។ ក្នុង​ទឹកដោះគោ​ក៏មាន​សារជាតិ ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ បំបាត់​ស្ត្រេ​ស​។ អ្នកជំនាញ​សុខភាព​ជាច្រើន បាន​ណែ​នាំ​ឲ្យ​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ មុន​ចូល​គេង ជួយ​ឲ្យ​អ្នកគេង​លក់​ស្កប់ស្កល់​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត