រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី ១៤ និង​ទី ១៥ ពី​ស្រា​បៀរ​អាន់​ឆ័រ​

05-08-2019 4:44 pm 168

កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០១៩  ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីររូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 ដុល្លារ​ចំនួន 27 នាក់​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

​លោក សំ បញ្ញា​ពុទ្ធា  មកពី​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អ្នកឈ្នះ​ទី ១៤ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័រ​ក្នុង​អំឡុង​ពេល​ចុងស​ប្តា​ហ៍ ឬ​ថ្ងៃ​ឈប់សម្រាក ឬ​នៅ​ពេល​ខ្ញុំ​ជួបជុំ​ជាមួយ​ក្រុម​ការងារ​របស់ខ្ញុំ និង​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​។ ត្រូវ​រង្វាន់​នៅពេលដែល​ខ្ញុំ​បាន​ផឹកស្រា​បៀរ​អាន់​ឆ័រ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​ប្អូនស្រី​ខ្ញុំ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ពេល​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​។ មិន​អាច​ប្រៀបផ្ទឹម​បាន រីករាយ​ខ្លាំង​ណាស់​។ ខ្ញុំ​ពិតជា​បាន​ឈ្នះ​រង្វាន់​ពិត​។ បន្ទាប់​ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ​ខ្ញុំ​នឹង​ប្រើ​ប្រាក់រង្វាន់ 10,000 ដុល្លារ​ទៅ​សង់ផ្ទះ​សម្រាប់​ឪពុកម្តាយ​ខ្ញុំ​ពីព្រោះ​ពួកគាត់​ចាស់​ហើយ​។ ខ្ញុំ​នឹង​ប្រើ​ប្រាក់​នៅ​សល់​ដើម្បី​បង្កើត​អាជីវកម្ម​តូច​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ខ្ញុំ​គិតថា ស្រា​បៀរ​អាន់​ឆ័រ​ល្អ​ណាស់​។ ដូច្នេះ​អ្នក​សូម​ជួយ​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័រ​ទាំងអស់គ្នា​។ ជាពិសេស​នៅពេល​ដែល​យើង​ផឹក យើង​ត្រូវ​សហការគ្នា និង​ស្រឡាញ់​គ្នា មិន​ត្រូវ​បង្កើត​អំពើហិង្សា​។ យើង​ផឹក​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​និង​គោរព​គ្នា​ទៅវិញទៅមក​។​”

​ចំណែកឯ​លោក ហួរ រតនា មកពី​ខេត្ត​កណ្តាល ដែល​ជា​អ្នកឈ្នះ​ទី ១៥ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​យល់ឃើញថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ល្អ​ណាស់​។ ពិសា​ហើយ​ត្រូវ​រង្វាន់​ធំ​ទៀត​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ផ្សេង​ទៀត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័រ​ព្រោះស្រា​បៀរអាន់​ឆ័រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​។​”
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ២៧​នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។  ក្រុមហ៊ុន​នឹង​រៀប​ចំ​ពេល​វេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូបអ្នក​!!!
​    ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​    ​
​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត