អាមេរិក​​និង​កូរ៉េខាងត្បូង​​ចាប់ផ្ដើម​​សមយុទ្ធ​ទោះ​​កូរ៉េខាងជើង​គំរាម​

05-08-2019 4:01 pm 330
រូបភាព​កងទ័ព​​ប្រទេសទាំងពីរ​ចូលរួម​សយុទ្ធជាមួយគ្នា​កន្លងមក

​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បានចាប់ផ្ដើម​សមយុទ្ធ​យោធា​រួមគ្នា​ហើយ​។ សមយុទ្ធ​នេះ​ធ្វើឡើង​បើទោះបី​ទទួល​ការព្រមាន​ពី​កូរ៉េខាងជើង​ក៏ដោយ​។ សមយុទ្ធ​បានចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​សីហា​នេះ ដែល​ទំនងជា​ផ្ដោត​សំខាន់​លើ​ការបញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ កូរ៉េខាងជើង​បាន​ជំទាស់​ដាច់ខាត​មិនឲ្យ​ប្រទេស​ទាំងពីរ​ធ្វើ​សមយុទ្ធ​ទេ ដោយបាន​បាញ់​មី​ស៊ី​ល​គំរាម​ចំនួន​បី​លើក គឺ​កាលពី​ថ្ងៃទី​២៥​កក្កដា ថ្ងៃទី​៣១​កក្កដា និង​កាលពី​ថ្ងៃទី​០២​សីហា​។ 

​ចំពោះ​ការចាប់ផ្ដើម​សមយុទ្ធ​នេះ ក្រុមអ្នកតាមដាន​ស្ថានការណ៍​គិតថា អាច​នឹង​ធ្វើឲ្យ​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​កាន់តែ​ស្មុគស្មាញ​។ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ឯកភាព​ឲ្យ​ចាប់ផ្ដើ​មកិ​ច្ច​ចរចា​ឡើងវិញ នៅពេល​ជួបគ្នា​ក្នុង​ខែមិថុនា​។ ប៉ុន្ដែ​ដំណើរការ​រៀបចំ​កិច្ចចរចា​នេះ​ដើរ​ទៅមុខ​យឺតយ៉ាវ​បំផុត​៕

ព័ត៌មានផ្សេងទៀត