អាមេរិក​​មាន​ការ​បាញ់​ប្រហារ​​មួយ​ករណី​ទៀត​​ស្លាប់​៩​នាក់​​របួស​ជិត​៣០​នាក់​

05-08-2019 3:34 pm 309
ប៉ូលិស​​ចុះទៅអន្ដរាគមន៍​​កន្លែង​កើតហេតុ

​ខ្មាន់កាំភ្លើង​នៅ​ពីក្រោយ​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ នៅក្នុង​ទីក្រុង​Dayton រដ្ឋ​Ohio​សហរដ្ឋអាមេរិក បានសម្លាប់​ប្អូនស្រី​ខ្លួនឯង​និង​មនុស្ស​៨​នាក់​ផ្សេងទៀត​នៅក្នុង​ក្លឹប​រាត្រី​។ ក្រៅពីនេះ​បណ្ដាលឲ្យ​មនុស្ស​របួស​យ៉ាងតិចណាស់​២៧​នាក់​ផងដែរ​។ នេះ​គឺជា​ការវាយប្រហារ​លើក​ទី​ពីរ​នៅ​អាមេរិក​កើតឡើង​ក្នុង​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការបាញ់ប្រហារ​កើតឡើង​នៅក្នុង​រដ្ឋ​Texas​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២០​នាក់​និង​របួស​២៦​នាក់​។ 

​ខ្មាន់កាំភ្លើង​ដែល​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃអាទិត្យ មានឈ្មោះ​Connor Betts​អាយុ​២៤​ឆ្នាំ មកពី​ទីក្រុង​Bellbrook​រដ្ឋ​Ohio​។ ប៉ូលិស​នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​ឈានដល់​ការបាញ់ប្រហារ​ទេ ហើយ​ពេលនេះ​ក្រុម​FBI​កំពុង​ជួយ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត​។ ដោយឡែក​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​នៅ​Texas ប៉ូលិស​បញ្ជាក់ថា ការ​ស្អប់ខ្ពើម​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​អាមេរិក​មាន​ហេតុការណ៍​បាញ់ប្រហារ​កើតឡើង​ជា​ច្រើនលើកច្រើនសា​រ ដោយ​សរុប​តាំងពី​ដើមឆ្នាំ​២០១៩​មក មាន​មនុស្ស​ស្លាប់​និង​របួស​២៥១​នាក់​ហើយ​៕

 ពាក្យគន្លឹះ  អាមេរិកបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត