​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​​រៀបចំ​កិច្ចសន្ទនា​​សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន​​

05-08-2019 3:32 pm 200

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​រៀបចំ​នូវ​កិច្ចសន្ទនា​ស្តីពី សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន​លើក​ទី​១០ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៩ នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ នេះ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បានឲ្យដឹងថា កិច្ចសន្ទនា​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន លើក​ទី​១០ ធ្វើឡើង​ក្រោម​វត្តមាន​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រួមទាំង​តំណាង​ក្រសួង​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ភាគី​ជប៉ុន ដឹកនាំ​ដោយ​លោក ម៉ាសា​តុ អូ​តា​កា អគ្គនាយករង នៃ​ការិយាល័យ​គោលនយោបាយ​ការបរទេស និង​ជា​ឯកអគ្គរាជទូត ទទួលបន្ទុក​កិច្ចការ​សហប្រជាជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន​៕


ព័ត៌មានផ្សេងទៀត