លោក​ហ៊ុន សែន ផ្តាំ​កុំឲ្យ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនដឹក​នាំ​ក្រសួងមហាផ្ទៃ​

05-08-2019 3:20 pm 896

​ថ្លែង​ចេញ​ពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ដាំ​ដល់​អ្នក​បន្ដវេន​ជំនាន់​ក្រោយ កុំឲ្យ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រសួងមហាផ្ទៃ និង​រក្សា​ទុកឲ្យ​អង្គភាព​នគរបាល ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ​ដដែល​។​

​ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ថា ប្រសិនបើ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ហ៊ាន​តែ​ផ្ដាច់​អង្គភាព​នគរបាល មិន​ឲ្យចំ​ណុះក្រោម​ក្រសួង​មហាផ្ទៃ​នោះ លោក​ជឿជាក់​ថា ភាព​រញ៉ែរញៃ​នឹង​កើតមានឡើង​ជាក់​ជា​មិនខានឡើយ​។​
​លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ក្រសួងមហាផ្ទៃ និង​នគរបាល គឺជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់​ក្នុង​រក្សា​នូវ​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​

សំឡេង​

​យ៉ាងណាក៏ដោយ លោកនាយ​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​មួយចំនួន អង្គភាព​នគរបាល មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​ក្រសួង​មហាផ្ទៃ​នោះទេ ពោល​នៅ​ប្រទេស​វៀតណាម គឺ​ក្រសួង​នគរបាល ជា​អ្នកគ្រប់គ្រង​លើ​នគរបាល​តែម្ដង ហើយ​នៅ​ប្រទេស​ថៃ​វិញ ក្រសួង​មហាផ្ទៃ​អត់​គ្រប់គ្រង​លើ​នគរបាល​ទេ គឺ​នគរបាល​ក្រោម​ការគ្រប់គ្រង​របស់​នា​យក​រដ្ឋមន្ដ្រី​តែ​ម្ដង​៕

ព័ត៌មានផ្សេងទៀត