​លោក​ប្រាក់ សុខុន​​នឹង​ទៅ​ចូលរួម​សម្ភោ​ធ​អគារ​ថ្មី​​របស់​លេខាធិការ​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​​

05-08-2019 12:10 pm 273


​ក្រសួងការបរទេស​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​អ្នក​ផ្សេងទៀត​របស់​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​របស់​លេខាធិការ​អាស៊ាន តប​តាម​ការអញ្ជើញ​លោកស្រី រ៉េ​តណូ ម៉ារ​ស៊ូ​ឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​៕


 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត