ឥណ្ឌូនេស៊ី​៖​​មនុស្ស​បីនាក់​​ត្រូវ​វាយ​ម្នាក់​​១០០​រំពាត់​​ព្រោះ​​រំលោភច្បាប់​​អ៊ីស្លាម​

01-08-2019 4:55 pm 383
រូបភាព​អ្នក​ដែលត្រូវ​ទទួល​ពិន័យ

​មនុស្ស​បីនាក់​ត្រូវបាន​ដាក់ទោស​ដោយ​វាយ​នឹង​រំពា​ត់ម្នាក់​១០០​រំពាត់ ព្រោះតែ​ពួកគេ​ល្មើស​នឹង​ច្បាប់​សាសនា​អ៊ីស្លាម​។ ករណីនេះ​កើតឡើង​នៅក្នុង​ខេត្ដ​Aceh​ប្រទេស​ឥណ្ឌូនេស៊ី​។ កាលពី​ថ្ងៃ​ពុធ​បុរស​ម្នាក់​អាយុ​២២​ឆ្នាំ​និង​ស្ដ្រី​ម្នាក់​អាយុ​២២​ឆ្នាំ​ដូចគ្នា ត្រូវបាន​វាយ​នឹង​រំពាត់​ស្ថិតនៅក្នុង​ពហុ​កីឡដ្ឋាន​ក្នុង​ខេត្ដ​Aceh ដោយសារតែ​រួមភេទ​មុនពេល​រៀបការ​។ ដោយឡែក​បុរស​វ័យ​១៩​ឆ្នាំ​ម្នាក់ទៀត ត្រូវ​រង​ពិន័យ​ដោយសារតែ​រួមភេទ​ជាមួយ​អនីតិជន​។ 

​សូមបញ្ជាក់ថា ខេត្ដ​Aceh​គឺជា​ខេត្ដ​តែមួយគត់​របស់​ឥណ្ឌូនេស៊ី ដែល​បាន​បង្កើត​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​នេះឡើយ​។ ការដាក់ទោស​ដោយ​វាយ​នឹង​រំពាត់ ត្រូវធ្វើឡើង​លើ​បុគ្គល​ដែល​ញៀន​ល្បែង ញៀន​ស្រា និង​អ្នក​ដែល​រួមភេទ​ដោយ​មិនបាន​រៀបការ​៕

ព័ត៌មានផ្សេងទៀត