ទទួលទាន​ចេក​ជួយបង្ការ​ជំងឺ​ទឹកនោមផ្អែម​

01-08-2019 4:17 pm 446

​អ្នកវិទ្យាសាស្ត្រ នៃ​មហាវិទ្យាល័យ Sao Paulo ប្រទេសប្រេ​ស៊ីល បាន​រកឃើញថា ការបរិភោគ​ចេក​សម្បក​ខៀវ (​ដូចជា​ចេកអំបូង ) ទោះបី​ស្ងោរ​ក៏ដោយ ឬ​ជា​ប្រភេទ​ម្ស៉ៅ​ចម្រាញ់​ពី​ចេក​ក៏ដោយ គឺអាច​កាត់បន្ថយ​គ្រោះថ្នាក់ កើត​ពី​ទឹកនោមផ្អែម​ប្រភេទ ទី​២​។ យោងទៅតាម​ការពិសោធ​ន៍​លើ​សត្វ​កណ្តុរ ក្នុង​រយៈពេល ២៨​ថ្ងៃ បាន​បង្ហាញឲ្យឃើញថា បរិមាណ insulin ដែល​ផលិត​ដោយ​ក្រពេញ​ខួរឆ្អឹងខ្នង​បាន​ថយចុះ គួរឲ្យកត់សំគាល់ ក្នុង​ក្រុម​កណ្តុរ ដែល​ត្រូវបាន​ឲ្យ​ស៊ីចេកពណ៌​ខៀវ ឬ​ម្ស៉ៅ​ចម្រាញ់​ពី​ចេក​។ ការណ៍​នេះ គឺ​ជួយ​បន្ថយ​គ្រោះថ្នាក់ នៃ​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី​២​។ តាម​ពួក​វិទ្យាសាស្ត្រ សារជាតិ​ម្ស៉ៅ ក្នុង​ចេក​សម្បក​ខៀវ មិនបាន​រំលាយ បណ្តាលឲ្យ​វា​ឡើងមេ នៅ​ពោះវៀនធំ និង​បំប្លែង​ទៅជា​សារជាតិ​អាស៊ី​ត ទប់ស្កាត់​ក្រពេញ​ខួរឆ្អឹងខ្នង​ផលិត insulin ៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត