មេដឹកនាំ​​ក្រុម​អាល់​កៃ​ដា​​ជា​កូនប្រុស​​លោក​​Osama bin Laden​​បាន​ស្លាប់​ហើយ​

01-08-2019 1:06 pm 356
រូបភាពលោកHamza bin Laden

​កូនប្រុស​របស់លោក​Osama bin Laden​ឈ្មោះ​Hamza bin Laden ដែល​ត្រូវ​បានជ្រើសរើស​ជា​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​បន្ដ​ពី​ឪពុក ត្រូវបាន​សម្លាប់​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ដោយ​ដកស្រង់​សម្ដី​មន្ដ្រីជាន់ខ្ពស់​អាមេរិក​។ មន្ដ្រី​អាមេរិក​បី​រូប​បាន​បញ្ជាក់ថា ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ការសម្លាប់​លោក​Hamza ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​ពេលវេលា​និង​ទីតាំង​ដែល​លោក​ស្លាប់​ទេ​។ 

​កាសែត​The New York Times​របស់​អាមេរិក បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្ដ្រី​អាមេរិក​ពីររូប​ថា លោក​Hamza bin Laden​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិ​បត្ដិកា​ររបស់​អាមេរិករយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​។ នៅពេល​អ្នកសារព័ត៌មាន​សាកសួរ​បន្ថែម លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​មិនបាន​ទទួលស្គាល់ ហើយក៏​មិន​បានប្រកែក​ពី​ព័ត៌មាន​នេះដែរ​។ លោក​ត្រាំ​ឆ្លើយ​យ៉ាងខ្លី​ថា លោក​មិន​ចង់​និយាយ​ពី​រឿងនេះ​ទេ​។ 

​សូមបញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​សន្និដ្ឋានថា លោក​Hamza​មាន​អាយុ​៣០​ឆ្នាំ ប្រហែលជា​ស្លាប់​មុន​ក្រសួងការបរទេស​អាមេរិក​ប្រកាស​កាលពី​ខែកុម្ភៈ​ថា នឹង​ផ្ដល់​ប្រាក់រង្វាន់​១​លាន​ដុល្លារ ដល់​អ្នកផ្ដល់​ព័ត៌មាន​ឈានដល់​ចាប់ខ្លួន​ឬ​សម្លាប់​Hamza​បាន​។ ចំណែក​លោក​Osama bin Laden ត្រូវបាន​កងទ័ព​អាមេរិក​សម្លាប់​កាលពី​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០១១​។ លោក​Osama bin Laden ត្រូវបាន​គេ​ដឹង​ផងដែរ​ថា​ជា​អ្នក​នៅ​ពីក្រោយ ហេតុការណ៍​វាយប្រហារ​កម្ទេច​អគារ​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១៕

ព័ត៌មានផ្សេងទៀត