តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ទាំង​៣​នាក់​

01-08-2019 10:57 am 344

​តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ទាំង ៣​នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​ហើយ ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស​។​

​ក្រោយ​បញ្ចប់​ការសួរនាំ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ បានសម្រេច​ចោទប្រកាន់ មន្ត្រី​សុរិយោដី​ទាំង ៣​នាក់​នេះ ចំនួន​៣​បទល្មើស​រួមមាន​៖ ទី​១៖ បទ​វិតិក្រម តាម​ក្រម​ព្រហ្មទណ្ឌ​, ទី​២៖ បទ​រំលោភ​អំណាច តាម​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ និង​ទី​៣៖ បទ​សម្អាត​ប្រាក់ តាម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​។​
​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​ទាំង​៣​រូប ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​នេះ​រួមមាន​៖

១៖ ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់​

៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​៕

ព័ត៌មានផ្សេងទៀត