អាមេរិក​​ប្រកាស​​ដាក់ទណ្ឌកម្ម​​លើ​រដ្ឋមន្ដ្រី​ការបរទេស​​អ៊ីរ៉ង់​

01-08-2019 10:33 am 223
រូបភាពរដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់

​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់ លោក​ចា​វ៉ាដ​សារីហ្វ ខណៈពេល​ប្រទេស​ទាំងពីរ​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​។ ទណ្ឌកម្ម​គឺជា​ការ​បង្កក​ទ្រព្យសម្បត្ដិ​លោក​សារីហ្វ​នៅ​សហរដ្ឋអាមេរិក​។ រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​ស្ទេ​វិន ម្នូ​ជីន​បាន​និយាយថា លោក​សារីហ្វ​បានអនុវត្ដ​របៀបវា​រៈដែល​មិនចេះ​ពិចារណា​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ជាហេតុ​បង្កឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​លោក​ម្នូ​ជីន​បន្ថែមថា លោក​សារីហ្វ​ជា​អ្នកនាំពាក្យ​របស់រប​ប​អ៊ីរ៉ង់​ទៅ​ជុំវិញ​ពិភពលោក ដែល​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​មិន​ពិត​របស់​របប​នេះ​។ ដូច្នេះ​អាមេរិក​សូម​ផ្ញើ​សារ​ឲ្យ​អ៊ីរ៉ង់​បានដឹងថា ទង្វើ​របស់​អ៊ីរ៉ង់​ក្នុងពេល​ថ្មីៗ​នេះ​ពិតជា​មិនអាច​ទទួលយក​បានឡើយ​។ យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​បាន​ឆ្លើយតប​ថា ទណ្ឌកម្ម​របស់​អាមេរិក​ពិតជា​គ្មាន​ផលប៉ះពាល់​ដល់​លោក​និង​ក្រុមគ្រួសា​រលោក​ទេ ព្រោះ​លោក​គ្មាន​ទ្រព្យសម្បត្ដិ​នៅ​ក្រៅប្រទេស​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត