កិច្ចប្រជុំ​​រដ្ឋមន្ដ្រី​អាស៊ាន​​ចាប់ផ្ដើម​នៅ​ថៃ​​ផ្ដោត​សំខាន់​​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

31-07-2019 3:22 pm 356
រូបភាព​​នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន​នៅថៃ

​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន បានចាប់ផ្ដើម​ហើយ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​៣១​ខែកក្កដា ក្រោម​វត្ដ​មាន​ចូលរួម​ពី​រដ្ឋមន្ដ្រី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ក្រៅពីនេះ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក ចិន​និង​រុស្ស៊ី​ចូលរួម​ដែរ​។ របៀបវារៈ​សំខាន់បំផុត​នៃ​កិច្ចប្រជុំ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។  

​ពេលនេះ​កំពុងមាន​ការផ្ដោត​យក​ចិត្ដទុកដា​លើ​គោលជំហ​រ​រួបរួម​របស់​អាស៊ាន ដើម្បី​បង្ហាញ​ឲ្យ​ចិន​បានឃើញ​ពី​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ពង្រាង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បណ្ដាញសារព័ត៌មាន​ទទួលបាន បានបង្ហាញ​ពី​ការព្រួយបារម្ភ​ជុំវិញ​ការអះអាង​កាន់កាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រួម​នឹង​សកម្មភាព​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ​ក៏​បង្ហាញ​ពី​សារសំខាន់​នៃ​ការលុបបំបាត់​ការធ្វើ​ទំនើបកម្ម​យោធា​នៅក្នុង​តំបន់​ផងដែរ​។ ចំពោះ​វៀតណាម​ជា​ប្រទេសមួយ​នៅ​អាស៊ាន ដែលមាន​វិវាទ​ជាមួយ​ចិន​ដែរនោះ បាន​ជំទាស់​ដាច់ខាត​ថា សកម្មភាព​នាវា​រុករក​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​ខុសច្បាប់​។ 

​សូមបញ្ជាក់ថា ភាព​តានតឹង​នៅតែ​កើតឡើង​ខ្លាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយមាន​ពាក់ព័ន្ធ​នឹង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​។ ជុំវិញ​ចំណាត់ការ​របស់​អាស៊ាន​តទល់​ជាមួយ​ចិន នៅតែ​ជា​បញ្ហា​ដដែល​ដោយសារ​សមាជិក​អាស៊ាន​មាន​ទស្សនៈ​ខុសគ្នា ពោលគឺ​មាន​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន មិន​ចង់​លូកដៃ​ក្នុង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

ព័ត៌មានផ្សេងទៀត