ផ្លែប័​រនិង​ស្វាយ​ទុំ រក្សា​ស្បែក​មុខ​ឲ្យមាន​សំណើម​ហើយ​ទន់​

31-07-2019 2:51 pm 298

​ផ្លែប័​រនិង​ស្វាយ​ទុំ ត្រូវបាន​គេ​យកមក​ផ្សំ​លាយ​បញ្ចូល​គ្នា បង្កើតជា​ល្បាយ​លាប​លើ​ផ្ទៃមុខ ដើម្បី​រក្សា​សំណើម​លើ​ស្បែក​មុខ ហើយ​ជួយ​ស្បែក​មុខស្ងួត​ឲ្យមាន​សំណើម ហើយ​ទន់​។ ដើម្បី​ទទួលបាន​ល្បាយ​នេះ អ្នកយក​ផ្លែស្វាយ​ទុំ​មួយ​ចំណិត​កិន​ឲ្យ​ម៉ដ្ឋ ហើយ​យក​សាច់​ផ្លែ​ប័រ​កិន​ម៉ដ្ឋ​រួចហើយ​ចំនួន​២​ស្លាបព្រា និង​ទឹកឃ្មុំ​២​ស្លាបព្រា ដាក់​លាយ​បញ្ចូល​ជាមួយ​ផ្លែស្វាយ រួច​ច្របល់​គ្រឿងផ្សំ​ទាំង​៣​មុខ​ឲ្យចូល​គ្នា​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​រក្សាទុក​រហូត​ស្ងួត​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ឲ្យបាន​យ៉ាងហោចណាស់​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត