លោក​ត្រាំ​​ដាស់តឿន​​កុំឲ្យ​ចិន​​រង់ចាំ​​ត្រូវ​ប្រញាប់​​ដោះស្រា​យ​​សង្គ្រាម​​ពាណិជ្ជកម្ម​

31-07-2019 1:26 pm 750
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ទៅ​ប្រទេស​ចិន​កុំឲ្យ​រង់ចាំ​ដល់​លោក​ចប់​អាណត្ដិ​ទីមួយ ទើប​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា ពោល​ត្រូវតែ​ព្យាយាម​ដោះស្រាយ​ឲ្យបាន​ឆាប់​។ លោក​ថា​ប្រសិនបើ​លោក​ជាប់ឆ្នោត​នៅ​ឆ្នាំ​២០២០​បន្ដទៀត លទ្ធផល​គឺអាច​នឹង​គ្មាន​កិច្ចព្រមព្រៀង​ទេ ហើយ​ស្ថានភាព​អាច​កាន់តែ​អាក្រក់​។ 

​ខណៈពេល​កិច្ចពិភាក្សា​រវាង​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ កំពុង​ចាប់ផ្ដើម​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​ធ្វី​ត​ទ័​រថា ជា​បញ្ហា​មួយ​ប្រសិនបើ​ចិន​កំពុង​រង់ចាំ នោះ​គឺថា​ប្រសិនបើ​លោក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្ដិ​ទីពីរ កិច្ចព្រមព្រៀង​ដែល​ចិន​ទទួលបាន​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​អ្វី​កំពុង​ចរចា​បច្ចុប្បន្ន ថា​មិនត្រូវ​អាច​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​ក៏​ថា​បាន​។ 

​លោក​ត្រាំ​បន្ថែមថា​ប្រទេស​ចិន​ហាក់ដូចជា​ឈប់​គាំទ្រ​ការប្ដេជ្ញាចិត្ដ ទិញ​កសិផល​ពី​អាមេរិក​ដូចដែល​ធ្លាប់​សន្យា​ពីមុន​ហើយ​។ ការសន្យា​នេះ​មន្ដ្រី​អាមេរិក​គិតថា​ជា​កាយវិការ​សុច្ឆន្ទៈ និង​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ចុងក្រោយ ប៉ុន្ដែ​គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​ចិន​ធ្វើ​ដូច្នេះ​ឡើយ​។ នោះ​ហើយ​គឺជា​បញ្ហា​ជាមួយ​ចិន ព្រោះ​ចិន​មិនបាន​ប្រកាន់ខ្ជាប់​តាម​អ្វី​ធ្លាប់​និយាយ​។​

​គួរ​បញ្ជាក់ថា មន្ដ្រី​អាមេរិក​និង​ចិន​បានចាប់ផ្ដើម​ចរចា​ជាថ្មី​រក​ដំណោះស្រាយ បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​កិច្ចពិភាក្សា​កាលពី​ខែឧសភា​ត្រូវ​ជាប់គាំង ធ្វើឲ្យ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពី​រប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​បន្ថែ​ម​ទៀត​។ ចំពោះ​កិច្ចចរចា​ជាថ្មី​រយៈពេល​ពីរ​ថ្ងៃនេះ ក៏មាន​ក្ដីសង្ឃឹម​តិច​បំផុត​ថា​នឹង​អាច​ទទួលបាន​ជោគជ័យ ព្រោះ​នៅមាន​បញ្ហា​ស្នូល​ជាច្រើន​ត្រូវ​ដោះស្រាយ​បន្ថែម​៕

ព័ត៌មានផ្សេងទៀត