វិធានការ​ការពារ​ជំងឺមហារីក​

31-07-2019 1:16 pm 526

​នៅពេល​និយាយ​ដល់​ជំងឺមហារីក មនុស្ស​ភាគច្រើន​ភ័យខ្លាច ជាង​ជំងឺ​ដទៃទៀត​។ មនុស្ស​គិតថា អ្នក​ដែល​កើត​ជំងឺមហារីក ប្រៀបដូចជា​ត្រូវបាន​គេ​ការកាត់ទោស​ប្រហារជីវិត​អ៊ីចឹង​។ ហេតុដូចនេះ អ្នក​អាច​ស្វែងយល់ អំពី វិធី​មួយចំនួន ដើម្បី​ការពារ​ការកើត​ជំងឺមហារីក​។ យោងតាម​ព័ត៌មាន ដែល​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ឲ្យដឹងថា ជំងឺមហារីក​ពី ៣០ ទៅ ៥០ ភាគរយ អាច​ត្រូវបាន​រារាំង ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​មនុស្ស​ម្នាក់ៗ​។ ខាងក្រោម​នេះ​ជា​ការណែនាំ អំពី វិធី​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក​៖

-​កុំ​ជក់បារី​

-​កុំ​អនុញ្ញាតឲ្យ​មាន​នរណាម្នាក់ មក​ជក់បារី​ក្នុងផ្ទះ​ឬ​នៅ​កន្លែងធ្វើការ​

-​គ្រប់គ្រង​ទម្ងន់​

-​ចៀសវាង​អង្គុយ​យូរៗ​ឬ​មិន​ធ្វើ​សកម្មភាព​

-​បរិភោគ​អាហារ​ស្រូវ​សាលី ផ្លែឈើ​និង​បន្លែ​ឲ្យបាន​ច្រើន​។ កំណត់​ការ​ទទួលទាន​អាហារ​ដែលមាន​កាឡូរី​ខ្ពស់ ភេសជ្ជៈ​ផ្អែម សាច់​ក្រហម​និង​អាហារ​ដែល​ផ្ទុក​អំបិល​ច្រើន​

-​ឈប់​ផឹក​គ្រឿង​ស្រវឹង ឬ​កំណត់បរិមាណ​គ្រឿង​ស្រវឹងដែលអ្នកត្រូវផឹក​

-​ជៀសវាង​ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​

-​ពិនិត្យ​កម្រិត​វិទ្យុសកម្ម​នៅផ្ទះ​របស់​អ្នក​

-​ចាក់​វ៉ាក់សាំង​ឲ្យ​កូនៗ​របស់​អ្នក​

-​សម្រាប់​ស្ត្រី​ដែលមាន​កូនតូចៗ គួរ​បំបៅ​ដោះកូន បើ​អាច​៕ 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត