កម្មករ​ជា​ច្រើន​នាក់​បានរ​បួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង​

31-07-2019 10:18 am 602

​យ៉ាងហោច​ណាស់​មានកម្ម​ករ​កម្មការិនី​ជាច្រើន​នាក់ បាន​រងរបួស​ធ្ងន់ ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ កក្កដា​នេះ នៅមុខ​ហ្គារា​ស់​សាំង​សូ​គី​មិច  ក្បែរ​សួន​ថ្មី  សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង​។​

​បើតាម​អាជ្ញាធរ​បាន​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ឡាន​ដឹក​ជ្រូក ប៉ះ​ជាមួយ​និង​ឡាន​ដឹក​កម្មករ​រោងចក្រ បណ្តាល​អោយ​ឡាន​ដឹក​កម្មករ​ចំនួន​៣៥​នាក់​ក្រឡាប់​។​

​គួរបញ្ជាក់​ថា នៅ​ខេត្ត​ស្វាយរៀង​នៅ​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដូចៗ​គ្នា ដោយ​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ កក្កដា ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង នៅ​ឃុំ​ពពែ​ត ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង បណ្តាលអោយ​កម្មករ ២​នាក់ បាន​ស្លាប់ និង ៣៣​នាក់ រងរបួស​ធ្ងន់ និង ស្រាល ។​

​ភ្លាមៗ​ក្រោយ​ហេតុការណ៍​កើតឡើង ក្រសួង​ការងារ និង សហជីព​មួយ​ចំនួន បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ ហើយ​អំពាវនាវ​ឱ្យ​អ្នកបើកបរ​ដឹក​កម្មក​រក​ម្មការ​នី ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ មិន​ផ្ទុក​មនុស្ស​លើក​កំណត់ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​៕

ព័ត៌មានផ្សេងទៀត