កម្ពុជា​-​តួ​ក​គី​ចុះ​MOU​លើ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​

30-07-2019 9:13 pm 219
  ស្តាប់
ស្តាប់ជាសំឡេង

​ដូច​គ្រោងទុក នៅ​ថ្ងៃ​ទី​៣០ កក្កដា កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ រវាង​កម្ពុជា​និង​តួ​ក​គី ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវកា​រហើយ​នៅ​ឯ​សាធារណរដ្ឋ​តួ​ក​គី ។ កិច្ចព្រមព្រៀង​នេះ ជា​លទ្ធផល​កើតចេញពី​ការឯកភាព​គ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រធានាធិបតី​សាធារណរដ្ឋ​តួ​ក​គី ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ចុងឆ្នាំ​២០១៨ ...

​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី នៅ​ថ្ងៃ​ទី​៣០ កក្កដា បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​ធ្វើឡើង​នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​តួ​ក​គី ។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Suleyman Soylu រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី​បាន​ថ្លែងថា ក្នុង​កិច្ចប្រជុំ​មុន​ចុះហត្ថលេខា ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​និង​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ដោយ​បាន​ឯកភាពគ្នា​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិស័យ​ទាំងពីរ​នេះ ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​

​លោក​បញ្ជាក់ថា ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​សន្តិសុខ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ប្តេជ្ញា​លើ​ការពង្រឹង​កិច្ចសហការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍​ក្នុង​ការងារ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​ការគ្រប់គ្រង​ចរាចរណ៍ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​ពង្រឹង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ។​

​លោក​បាន​បន្តថា ភាគី​ទាំងពីរ​ក៏​បាន​ប្តេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បណ្តុះបណ្តាល​នគ​រ​បាល មន្ត្រី​សន្តិសុខ ឆ្មាំ​សមុទ្រ រួមទាំង​កងរាជអាវុធហត្ថ ។ លោក​ថា តាមរយៈ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ភាគី​ទាំងពីរ​នឹង​ជំរុញ​ឱ្យ​មាន​ការបណ្តុះបណ្តាល​នគរបាល​នៃ​ប្រទេស​ទាំង​ពីរ ៕

ព័ត៌មានផ្សេងទៀត