គិត​ត្រឹម​ខែកក្កដា​កម្ពុជា​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង​២,៣៧​លាន​តោន​

30-07-2019 8:50 pm 333
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ប្រាប់​លោក​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា លោក​រដ្ឋមន្ត្រី​វេង សាខុន បានបញ្ជាក់​ថា គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​២​លាន​តោន ...

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា នៅ​ថ្ងៃនេះ​បាន​ថ្លែងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង ២,៣៧ លាន​តោន ។​

​ថ្លែង​ប្រាប់​លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ក្នុងជំនួប​កាលពី​រសៀល​ថ្ងៃទី​៣០ កក្កដា លោក វេង សាខុន បានបញ្ជាក់​ថា សមិទ្ធផល​ដ៏​ធំធេង​មួយ​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទើបតែ​សម្រេចបាន​ថ្មីៗ​នេះ គឺ​ការនាំចេញ​ចេកអំបូង​លឿង​កម្ពុជា​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។​

​លោក​សង្ឃឹមថា តាមរយៈ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​និង​ផលិតកម្ម​សត្វ​រវាង​ប្រទេស​ទាំង​ពីរ​, ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​, ពិសេស​ចំនួន​វិនិយោគិន​ម៉ាឡេស៊ី​មក​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា នឹង​ត្រូវ​បាន​ជំរុញ​និង​ពង្រីក​បន្ថែម ។​

​លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​បាន​ថ្លែងថា ភាគី​ម៉ាឡេស៊ី​រីករាយ​ចំពោះ​ការបង្កើន​បរិមាណ​នៃ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ពីរ ដោយ​ភាគី​ម៉ាឡេស៊ី​បានសម្រេច​បង្កើន​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា ហើយ​កំពុង​មាន​ចំណាប់​អារម្មណ៍​ជាខ្លាំង​លើ​ផលិតផល​ដទៃ​ទៀត ដូចជា​ម្រេច តា​ង៉ែ​ន និង​ប្រេងដូង ៕

ព័ត៌មានផ្សេងទៀត