ធ្លាក់​​យន្ដហោះ​​យោធា​​ប៉ា​គី​ស្ថាន​​ស្លាប់​ជាង​​១០​នាក់​

30-07-2019 10:13 am 624
រូបភាព​​នៅទីតាំង​ធ្លាក់យន្ដហោះ

​យន្ដហោះ​យោធា​ប៉ា​គី​ស្ថាន​មួយគ្រឿង​បាន​ធ្លាក់​ពេល​កំពុង​ហ្វឹកហាត់ បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ទាំង​៥​នាក់​នៅលើ​យន្ដហោះ និង​ស្លាប់​ប្រជាជន​ប្រមាណ​១០​នាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​កងទ័ព​នៅ​ថ្ងៃទី​៣០​កក្កដា​។ ក្រៅពី​មនុស្ស​ស្លាប់មាន​ប្រជាជន​១២​នាក់​ទៀត​រងរបួស ហើយ​ក្រុម​ជួយសង្គ្រោះ​កំពុង​អន្ដរាគមន៍​នៅ​កន្លែងកើតហេតុ​។ តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​កងទ័ព យន្ដហោះ​យោធា​ធុន​តូច​នេះ​បាន​ធ្លាក់​លើផ្ទះ​ប្រជាជន​ក្នុង​ទីក្រុង​Rawalpindi ដោយ​ពេលនេះ​មាន​សាកសព​ចំនួន​១៥​នាក់​ត្រូវបាន​រកឃើញ ដែល​ក្នុងនោះ​១០​នាក់​ជា​ជន​ស៊ីវិល​និង​៥​នាក់​ជា​មនុស្ស​នៅលើ​យន្ដហោះ​។ ដោយឡែក​មូលហេតុ​នៃ​ការធ្លាក់​នៅ​ពុំទាន់​មាន​ការបញ្ជាក់​ទេ​៕

ព័ត៌មានផ្សេងទៀត