មូលហេតុ​បណ្តាលឲ្យ​រមាស់ អំឡុងពេល​ពរ​ពោះ​

29-07-2019 6:47 pm 227

​ការ​រមាស់​អំឡុងពេល​មាន​ផ្ទៃពោះ មិនមែនជា​ការព្រួយបារម្ភ​ច្រើន​ទេ ហើយ​ជា​ញឹកញាប់ វា​គឺជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរ ដែល​កើតឡើង​នៅក្នុង​ខ្លួន​អ្នក​។ នៅក្នុង​នោះ​មានដូចជា ៖

-​ការបង្កើន​ការផ្គត់ផ្គង់​ឈាម​ទៅ​ស្បែក​

-​ស្បែក​រីក​មាឌ​

-​ការផ្លាស់ប្តូរ​អ័រម៉ូន​

-​និង ការឡើង​ចំណុច​តូចៗ​លើ​រាងកាយ ជាដើម​។​

​ស្ត្រី​មាន​ផ្ទៃពោះ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​គ្រាន់តែ​យក​ប្រេងដូង មក​ម៉ាស្សា​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា ហើយ​រក្សាទុក​៣០​ទៅ​៤០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​។ ប្រេងដូង​មាន​លក្ខណៈ​ប្រឆាំងនឹង​ការ​រលាក ដែល​អាចជួយ​បំបាត់​ការ​រមាស់​នៅលើ​ស្បែក​របៀបនេះ​បាន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត