បាញ់ប្រហារ​​នៅ​អាមេរិក​​ស្លាប់​៤​នាក់​​របួស​១៥​នាក់​

29-07-2019 4:50 pm 319
រូបភាព​មនុស្សកំពុងរត់គេចក្រោយផ្ទុះអាវុធ

​យ៉ាងហោចណាស់​មនុស្ស​បួន​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​សហរដ្ឋអាមេរិក នៅក្នុង​ពិធីបុណ្យ​ពិសា​អាហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស ហើយ​ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​១៥​នាក់​ផ្សេងទៀត​រងរបួស​។ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ នៃ​ពិធីបុណ្យ​ពិសា​អាហារ​Gilroy Garlic រៀបចំឡើង​រយៈពេល​បី​ថ្ងៃ​នៅ​ភាគខាងត្បូង​ទីក្រុង​San Jose រដ្ឋ​កាលីហ្វ​ញ៉ា សហរដ្ឋអាមេរិក​។ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ ខណៈ​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​ជន​ទី​ពីរ​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​។ ប៉ូលិស​ក៏​ពុំទាន់​បញ្ជាក់​ពី​គោលបំណង នៃ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​នេះដែរ​៕

 ពាក្យគន្លឹះ  អាមេរិកបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត