ស្ដ្រី​ម្នាក់​ភ័យ​ស្ទើ​រលស់​​ព្រលឹង​​ខណៈ​កំពុង​​គេង​​ក្នុង​សណ្ឋាគារ​​ត្រូវ​សត្វ​ពស់​​វា​រកា​ត់ដៃ​

29-07-2019 9:51 am 492
រូបភាពសត្វពស់នៅក្នុងបន្ទប់គេងរបស់ភ្ញៀវនៅសណ្ឋាគារHampton Inn Walnut Grove

​ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​បានកើតឡើង​នៅក្នុ​ង​សណ្ឋាគារ​Hampton Inn Walnut Grove ស្ថិតនៅក្នុង​ទីក្រុង​Memphis រដ្ឋ​Tennessee សហរដ្ឋអាមេរិក ដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ​Melinda Major ជា​ភ្ញៀវ​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ ស្រាប់តែ​មាន​សត្វ​ពស់​វារ​ពីលើ​ដៃ​របស់​នាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ខណៈពេល​នាង​កំពុង​គេង​ស្រាប់តែ​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​វារ​នៅលើ​ដៃ ដំបូង​ឡើយ​នាង​គិតថា​ជា​ដៃ​ប្ដី​របស់​នាង ប៉ុន្ដែ​ពេល​នឹកឃើញ​ថា​ប្ដី​របស់​នាង​មិនបាន​ទៅ​ជាមួយ​នាង នាង​ក៏​ភ្ញាក់ខ្លួន​បើកភ្នែក​ឡើង​ក៏​ឃើញ​សត្វ​ពស់​ពណ៌​បៃតង​មួយ​វា​នៅលើ​ដៃ​របស់​នាង​។ ភ្លាមៗ​នាង​បាន​ស្ទុះ​ចេញពី​គ្រែ​គេង គ្រវែង​សត្វ​ពស់​ចេញពី​ដៃ​ដោយ​អារម្មណ៍​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​។ រំពេច​នោះ​នាង​ក៏​ហៅ​បុគ្គលិក​សណ្ឋាគារឲ្យ​មកជួយ ដោយ​ពួកគេ​មកដល់​ភ្លាមៗ​ហើយ​នាង​ក៏​គ្មាន​គ្រោះថ្នាក់​អ្វី​ដែរ​៕​

ព័ត៌មានផ្សេងទៀត