លោក​ប្រាក់ សុខុន​ នឹង​ទៅ​ប្រជុំ​​នៅ​ប្រទេស​ថៃ​ ក្នុង​ដំណើរ​​ជំរុញ​​កសាង​សហគមន៍​​អាស៊ាន​​

28-07-2019 4:18 pm 519
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ពី​ថ្ងៃទី ៣០ កក្កដា ដល់​ថ្ងៃទី ០៣ សីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ផ្តោតជាសំខាន់​ទៅលើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ​ដើម្បី​ជំរុញ​បន្ថែមទៀ​តនូវ​ដំណើរការកសាង​សហ​គ​មន៍​អាស៊ាន និង​ការពង្រឹង​និម្មាបនកម្ម​តំបន់​ដែល​ផ្តោតទៅលើ​ម​ជ្ឈភាព​អាស៊ាន ក៏ដូចជា​ការពង្រីក​ភាពជា​ដៃគូ​ជាមួយ​ដៃ​គូសន្ទនា​អាស៊ាន និង​ភាគី​ខាងក្រៅ ។​នេះ បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេ​ស កម្ពុជា​។​

​កម្មវិធី​របស់លោក​ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ នោះ មាន​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​។ កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥២​។ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ជាមួយ​ដៃ​គូសន្ទនា​ទាំង​១០ របស់​អាស៊ាន​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​២០​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៩ និង វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៦ ។​

​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃ​គូសន្ទនា​អាស៊ាន​-​នូវែល​ហ្សេ​ឡង់ (២០១៨-២០២១) លោក​ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ជាមួយ លោក​វីន​ស្តុន ភី​ទ័រ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នូវែល​ហ្សេ​ឡង់ កិច្ចប្រជុំ «​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ជាមួយនិង​នូវែល​ហ្សេ​ឡង់​» ហើយ ក៏​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិ​តូបក​រណ៍នៃការ​ចូល​ជា​សមាជិកនៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​សាធារណរដ្ឋ​ប៉េ​រូ និង​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង រួមទាំង ការចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរកា​រកម្ម​វិធី​អាហារូបករណ៍​សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង​អាស៊ាន​-​ចិន និង គំនិត​ផ្តួចផ្តើម​អាស៊ាន​-​អូស្ត្រាលី ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ ផងដែរ​។​

​ក្រៅពី​ការចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោក​ប្រាក់ សុខុន នឹងមាន​កិច្ចប្រជុំ​ដទៃទៀត ដូចជា  កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម លើក​ទី​១២​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា លើក​ទី​១០​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​៩ និង កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី​១២​។​

​បើតាម​ការបញ្ជាក់ របស់​ក្រសួងការបរទេស​កម្ពុ​ជា លោក​ប្រាក់ សុខុន ក៏​នឹង​ជំនួប​ពិភាក្សា​ទ្វេភាគី​ដោយឡែក​ពីគ្នា ជាមួយ លោក​វីន​ស្តុន ភី​ទ័រ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នូវែល​ហ្សេ​ឡង់ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោកស្រី អ៊ីណេ ម៉ា​រី អេ​រិក​សិន រដ្ឋមន្ត្រីការបរទេស​ន័​រវែ​ស ព្រមទាំង​ប្រមុខ​នៃ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​៕

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត