គួរឲ្យ​ស្ដាយ​​អ្នក​លេងគុន​ខ្មែរ​ឡៅ ចិ​ត្រាក៏​មិនអាច​​ឈ្នះ​ហ្វុ​ន​លួង​បានដែរ​

28-07-2019 4:15 pm 377
កីឡាករឡៅ ចិត្រា​និងកីឡាករហ្វុនលួង

​អ្នក​ប្រដាល់​ជួរមុខ​កម្ពុជា​ដែលជា​កូនសិស្ស​ក្នុង​ក្លឹប​ឆត្រយោង​៩១១ ឡៅ ចិ​ត្រា មិនអាច​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ហ្វុនលួង​បានទេ ដោយ​ការប្រកួត​ពេញ​៥​ទឹក​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​។ មុន​ឈានដល់​ការប្រកួត​មាន​ការផ្គូផ្គង​ថា​ឡៅ ចិត្រា​ពិតជា​អាច​ទប់​ទល់នឹ​ង​ហ្វុន​លួង​បាន ប៉ុន្ដែ​លទ្ធផល​ជាក់ស្ដែង​ក្រោយ​ការប្រកួត​កាលពី​ម្សិលមិញ​នៅ​ស្ថានីយទូរទស្សន៍​CNC ឡៅ ចិត្រា​បានត្រឹមទ​ប់ទ​ល់តែ​មិនអាច​ឈ្នះ​កីឡាករ​ថៃ​រូបនេះ​បានទេ​។ 

​គួរ​បញ្ជាក់ថា កន្លងមក​ហ្វុន​លួង​ធ្លាប់​ឈ្នះ​កីឡាករ​ជួរមុខ​កម្ពុ​ជាច្រើនរូប​ហើយ ជាក់ស្ដែង​មាន​ផល សោភ័ណ្ឌ និង​ឃីម ឌី​ម៉ា​ជាដើម​៕​

 ពាក្យគន្លឹះ  កីឡាប្រដាល់

ព័ត៌មានផ្សេងទៀត