Huawei​​ប្រកាស​​នឹង​ចាប់ផ្ដើម​​លក់​ស្មា​ត​ហ្វូន​5G​​នៅ​ចិន​​ក្នុង​ខែក្រោយ​

28-07-2019 3:55 pm 191
រូបភាពការបង្ហាញស្មាតហ្វូន​5Gរបស់Huawei

​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន​Huawei បាន​បញ្ជាក់ថា​នឹង​បញ្ចេញ​ស្មា​ត​ហ្វូន​5G​ក្នុងប្រទេស​ចិន​ឆាប់ៗ​ខាងមុខ​។ ក្រុមហ៊ុន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ស្មា​ត​ហ្វូន​5G​នឹង​ចាប់ផ្ដើម​មាននៅ​ចិន​ពី​ថ្ងៃទី​១៦​សីហា​ខាងមុខ​នេះហើយ​។ Huawei​បន្ថែមថា​ស្មា​ត​ហ្វូននេះ​ប្រើប្រាស់​គ្រឿង​បង្គុំ ផលិតឡើង​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ដែល​ជំនួស​ឲ្យ​គ្រឿង​បង្គុំ​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។ សេវាកម្ម​5G​នឹង​ពង្រីក​កាន់តែ​ធំ​នៅ​ចិន ហើយ​សេវា​កម្មនេះ​ក៏មាន​ហើយ​ដែរ​នៅ​អាមេរិក​និង​កូរ៉េខាងត្បូង​៕

ព័ត៌មានផ្សេងទៀត