ប្រឡង​បាក់​ឌុប​៖​​ក្រសួង​មាន​យន្តការ​ថ្មី​ ក្រោយ​សម្រេច​​មិន​ដាក់​​អ្នកសង្កេតការណ៍​​ACU​

28-07-2019 3:30 pm 513

​បើតាម​ការបញ្ជាក់​ពី​លោក​ឌី ខាំ​ប៉ូ​លី ជា​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អប់រំ ឲ្យដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅតែ​បន្ត​ចូលរួម​គ្រប់​ដំណើរការ​នៃ​ការប្រឡង ជាពិសេស​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គ្រាន់តែ​នៅ​ឆ្នាំ​២០១៩​នេះ​តទៅ ACU មិន​ដាក់​អ្នកសង្កេតការណ៍ ដូច​បណ្តា​ឆ្នាំមុនៗ​។ ប៉ុន្តែ​ជំនួស​ឲ្យ​អ្នកសង្កេតការណ៍ លោក​ថា ក្រសួង​អប់រំ​បាន​បង្កើតឲ្យមាន​ជំនួយកា​រ​អប្បមាទ ដែល​លោក​ហៅថា នេះ​ជា​យន្តការ​ថ្មី លើ​ភារកិច្ច​ចាស់​។​

​យ៉ាងណា​លោក​ឌី ខាំ​ប៉ូ​លី បញ្ជាក់ថា ក្រសួង​នៅតែ​រក្សា​ស្ថានភាព​ដដែល គឺ​«​អ្នកចេះ គឺ​ជាប់​» ហើយ​គោរព​នូវ​គោលការណ៍​៤ គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ....

​ជា​បន្ត​សូម​ស្តាប់​ការបញ្ជាក់​របស់លោក​ឌី ខាំ​ប៉ូ​លី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ 

ព័ត៌មានផ្សេងទៀត