ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​មន្ត្រីការទូត​ជាន់ខ្ពស់​ក្រសួងការបរទេស ៦​រូប​

28-07-2019 10:30 am 1722

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចំនួន ៦​រូប រួមមាន​៖

១.​លោក​កុយ គួង ជា​អនុរដ្ឋលេខាធិការ​

២.​លោក​កែវ វិសិដ្ឋ ជា​អនុរដ្ឋលេខាធិការ​

៣.​លោក​ណី សំអុល ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈឹម​បូព៌ា​

៤.​លោក​ប្រាក់ ងួន​ហុង ជា​អគ្គលេខាធិការ​

៥.​លោក​ស៊ឹម វីរៈ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ាន​

៦.​លោក​សុក ជា ជា​ទីប្រឹក្សា​ក្រសួង មាន​ឋានៈ​ស្មើ​អគ្គនាយក​៕ 

ព័ត៌មានផ្សេងទៀត