ព្យាបាល​រោគ​ស្បែក​ក្រហម​បែក​ស្រកា​

27-07-2019 5:58 pm 349

​ជំងឺ​ស្បែក​របក​ក្រហម ពេលខ្លះ​ស្ងួត និង​រមាស់ ហើយ​វា​មាន​លក្ខណ​ស្រាល​ឬ​ធ្ងន់ធ្ងរ​ខុសៗ​គ្នា​។ បញ្ហា​នេះ អ្នក​អាច​សាកល្បង​ដោះស្រាយ ដោយ​ប្រើ​រមៀត​និង​ទឹកឃ្មុំ រួមបញ្ចូល​គ្នា​។ អ្នក​គ្រាន់តែ​យក​ម្ស៉ៅ​រ​មៀត​២​ស្លាបព្រា ដាក់​ក្នុង​ចាន​មួយ​ហើយ បន្ថែម​ទឹក​បន្តិច ច្របល់​ឲ្យចូល​គ្នា​សព្វ ហើយ​ចាំ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​តាម​ក្រោយ រួច​កូរ​ឲ្យ​សព្វ​ម្តងទៀត​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​បរិវេណ​ស្បែក ដែលមាន​បញ្ហា​ស្តើងៗ ហើយ​ប្រើ​បន្ទះ​សំឡី​រុំ​ឲ្យ​ជាប់ រក្សាទុក​មួយ​យប់ ចាំ​យក​វា​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ រៀងរាល់​យប់ រហូត​រោគ​ស្បែក​នោះ​ជាសះស្បើយ​។​

​រ​មៀត ជា​ឱសថ​មួយ​ក្នុងចំណោម​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជំងឺ​ស្បែក​ប្រភេទ​នេះ ដោយសារតែ​វា​មាន​លក្ខណៈសម្បត្តិ ប្រឆាំងនឹង​ការ​រលាក​ដ៏​មាន​ឥទ្ធិពល​។ រមៀត​ក៏មាន​គុណសម្បត្តិ​ប្រឆាំងនឹង​បាក់តេរី  និង​បង្កើនល្បឿន នៃ​ការព្យាបាល​ស្បែក​រលាក​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត