ACU​ឃាត់ខ្លួន​ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​៣​រូប​

27-07-2019 2:35 pm 1048

​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចុះទៅ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ​។ ការចុះ​ទៅ​ឃាត់ខ្លួន​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​បើ​តាម​ប្រភព​បញ្ជាក់​សារព័ត៌មាន​Fresh News បានឲ្យដឹងថា មន្ត្រី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​នេះ រួមមាន​៖

១៖ ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់​

៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។

​សូមបញ្ជាក់​ថា ការចាប់ខ្លួន​ប្រធាន​មន្ទីរ និង​អនុប្រធាន បាន​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ នៅវេលា​ម៉ោង​ប្រមាណ ៩៖៣៥​នាទី​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ និង​មន្ត្រី​ម្នាក់​ទៀត​ចាប់ខ្លួន​នៅក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​តែម្តង​៕


ព័ត៌មានផ្សេងទៀត