រលំ​ក្លឹប​រាត្រី​នៅ​ប្រទេស​កូរ៉េខាងត្បូង ស្លាប់​និង​របួស​មនុស្ស​ជិត​២០​នាក់​

27-07-2019 1:16 pm 191

​យ៉ាងហោចណាស់ មនុស្ស​២​នាក់​ស្លាប់ និង​១៧​នាក់​របួស បន្ទាប់ពី​ក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយកន្លែង​បាន​បាក់​រលំ នៅ​ម៉ោងជាង​២​យប់ ថ្ងៃ​សៅរ៍​នេះ នៅ​ទីក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង​។ គេ​បានកំណត់​អត្តសញ្ញាណ​អ្នក​ដែល​ស្លាប់​ទាំងពីរ​នាក់​នោះ គឺជា​ជនជាតិ​កូរ៉េខាងត្បូង រីឯ​អ្នករបួស​វិញ​មាន​៩​នាក់​ជា​កីឡាករ ដែល​មក​ទីក្រុង​នេះ ដើម្បី​ចូលរួម​ការប្រកួត​កីឡាហែលទឹក​។ ពួកគេ​ទាំងនោះ មកពី​ប្រទេស​អង់គ្លេស ប្រេ​ស៊ីល អ៊ីតាលី ហូ​ឡង់ ញូ​វហ្សា​លែន និង​អាមេរិក​។ ចំពោះ​មូលហេតុ​ដែល​បណ្តាលឲ្យ​បាក់​រលំ មិនទាន់​ដឹង​នៅឡើយ​ទេ​។ គួរ​ជម្រាបជូន​ថា អំឡុងពេល​កើត​ហេតុការណ៍​បាក់​រលំ​ក្លឹប​កម្សាន្ត​សប្បាយ​ពេល​រាត្រី​ឈ្មោះថា Coyote Ugly គឺមាន​មនុស្ស​ប្រហែល​៣៧០​នាក់​នៅក្នុង​ក្លឹប​មួយ​នេះ​៕

 

ព័ត៌មានផ្សេងទៀត