មនុស្ស​៨​នាក់​ស្លាប់​និង​៦០​នាក់​របួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ហ្វីលីពីន​

27-07-2019 10:28 am 124

​មនុស្ស​យ៉ាងហោចណាស់ ៨​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៦០​នាក់​ផ្សេងទៀត​របួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី​ផ្ទួនៗ វាយប្រហារ កោះ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។ ដំបូង​កម្លាំង​រញ្ជួយ​មាន​កម្រិត​៥.៤​រ៉ិ​ច​ទ័របាន​វាយប្រហារ​នៅ​កោះ Batanes ហើយ​ក្រោយមក​ការរញ្ជួយ​បាន​កើតឡើង​ម្តងទៀត ក្នុង​កម្រិត​៥.៩​រ៉ិ​ចទ័​រ​។ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ បាន​បញ្ជូន​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ និង​ក្រុម​សង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ព្យាបាល​និង​ស្វែងរក​មនុស្ស​។ នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នោះ ក៏មាន​ការប្រើប្រាស់​ឧទ្ធម្ភាគច្រ​ក ដើម្បី​ផ្គត់ផ្គង់​សម្ភារ និង​ដឹកជញ្ជូន​ជនរងគ្រោះ​ផងដែរ​។ គ្រោះមហន្តរាយធម្មជាតិ​នេះ ក៏បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ដែរ តែ​ភ្លាមៗ​នេះ គេ​មិនទាន់​អាច​កំណត់ អំពី ទំហំ​នៃ​ការខូចខាត​បាន​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  ហ្វីលីពីនរញ្ជួយដី

ព័ត៌មានផ្សេងទៀត