Apple​​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​Intel​​សហការ​បង្កើត​​ម៉ូឌឹម​សម្រាប់​​iPhone5G

26-07-2019 5:07 pm 201
Apple​​នឹង​មានiPhone5Gឲ្យ​អតិថិជនសាកល្បងឆាប់ៗ

​ក្រុមហ៊ុន​Apple​កំពុង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះទៅ​បង្កើត​ទូរស័ព្ទ​iPhone​បំពាក់​បច្ចេកវិទ្យា​5G បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​១​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​ក្រុមហ៊ុន​Intel​ជុំវិញ​ការបង្កើត​modem​ទូរស័ព្ទ​ស្មា​ត​ហ្វូន​។ យោងតាម​ការប្រកាស​ជា​ផ្លូវការ កិច្ចព្រមព្រៀង​នេះ​នឹងមាន​បុគ្គលិក​ក្រុមហ៊ុន​Intel​ចំនួន​២,២០០​នាក់ ចូលរួម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​Apple ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​5G​បំពាក់​លើ​ទូរស័ព្ទ​iPhone​ជំនាន់​ក្រោយ​។ តាមពិតទៅ​iPhone​ឆ្នាំ​២០២០​ទំនង​នឹងមាន​បច្ចេកវិទ្យា​5G ដើម្បីឲ្យ​អ្នកប្រើប្រាស់​សាកល្បង​ជា​លើកដំបូង​ហើយ​៕

ព័ត៌មានផ្សេងទៀត