តាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា តារាYouTubeវ័យក្មេងជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះBoram រួមជាមួយក្រុមគ្រួសាររបស់នាង បានទិញអគារកម្ពស់៥ជាន់ស្ថិតក្នុងទីក្រុងសេអ៊ួល មានតម្លៃរហូតដល់៩.៥ពាន់លានវ៉ុន ស្មើនឹងប្រមាណជាង៨លានដុល្លារអាមេរិក។ តារាYouTubeវ័យ៦ឆ្នាំរូបនេះ មានអ្នកsubscriberនៅលើឆានែលYouTubeរបស់នាង រហូតដល់ជាង៣០លាននាក់ ដែលក្នុងនោះBoram Tube Vlogឆានែល មានអ្នកsubscriber១៧.៦លាននាក់ និងBoram Tube Toys Reviewឆានែល មានអ្នកsubscriber១៣.៦លាននាក់។ ដោយសារតែឆានែលYouTubeមានអ្នកគាំទ្រច្រើន ទើបធ្វើឲ្យក្មេងស្រីអាចរកចំណូលបានយ៉ាងច្រើន។ បើតាមកាសែតKorea Times ឆានែលYouTubeទាំងពីររបស់នាង អាចរកប្រាក់បានប្រមាណ៣,៧ពាន់លានវ៉ុនប្រចាំខែ៕