កិច្ចចរចា​​អាមេរិក​-​កូរ៉េខាងជើង​​ស្ដីពី​ការរំលាយ​​នុយក្លេអ៊ែរ​​ត្រូវ​លើក​ពេល​

26-07-2019 4:09 pm 274
រដ្ឋមន្ដ្រីការបរទេសអាមេរិក​លោក​​Mike Pompeo

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​បញ្ជាក់ថា​កិច្ច​ចរចា​ជាន់ខ្ពស់​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង នឹងត្រូវ​លើក​ពេល​រហូតដល់​ខែក្រោយ​ឬ​យូរ​ជាង​នេះ​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន លោក​ផុម​ភី​អូចង់​សំដៅលើ​កិច្ចចរចា​រំលា​យ​នុយក្លែអ៊ែ​រ​កូរ៉េខាងជើង​ដែល​កំពុ​ង​ជាប់គាំង ហើយ​តាម​គ្រោងទុក​កិច្ចចរចា​រំពឹង​ចាប់ផ្ដើម​ក្នុង​ខែកក្កដា​នេះ​។ ប្រទេស​ទាំងពីរ​គ្រោង​ជួបគ្នា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នា​សប្ដាហ៍​ក្រោយ គឺ​ជួប​នៅក្រៅ​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) ប៉ុន្ដែ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​បាន​លុបចោល​ការចូលរួម​។ ក្រសួងការបរទេស​អា​មេរិក​បញ្ជាក់ថា មិនបាន​ទទួល​ព័ត៌មាន​ថ្មី​ស្ដីពី​កិច្ច​ជំនួប​រវាង​អាមេរិក​-​កូរ៉េខាងជើង​ទេ​៕

ព័ត៌មានផ្សេងទៀត