ការពិតត្រូវបានលាតត្រដាង ក្រោយការចុះពិនិត្យជាក់ស្តែងពីក្រុមអ្នកកាសែត

26-07-2019 3:04 pm 2142

​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​៧០​នាក់ មក​ពី​ស្ថាប័ន​ជាង​៣០ ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោ​យ​ផ្ទាល់ ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។ ដំណើរ​ទស្សនកិច្ច និង​ការចុះពិនិត្យ​ដោយផ្ទាល់ ពី​សំណាក់​ក្រុម​អ្នកសារព័ត៌មាន​នេះ ធ្វើឡើង​ដើម្បី​លាង​ជម្រះ​មន្ទិលសង្ស័យ ក្រោយ​ពី​កាសែត​អាមេរិក បាន​ចុះផ្សាយ​ដោយ​ចោទប្រកាន់​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាសម្ងាត់​ជាមួយ​ចិន ក្នុង​ការផ្តល់​សិទ្ធិ​ឲ្យ​ចិន សាងសង់​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន នៅលើ​ទឹកដី​កម្ពុជា​។ តើ​អ្វីខ្លះ​ជា​លទ្ធផល ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​នេះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយគួន សំបូរ អ្នកសារព័ត៌មាន​វិទ្យុ​វា​យោ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។​

សំឡេង

ព័ត៌មានផ្សេងទៀត