ឡាន​តូ​រី​ស​ដឹក​ឈើ​ខុសច្បាប់​៤​គ្រឿង ត្រូវ​បាន​ដុត​បំផ្លាញ​នៅថ្ងៃនេះ

25-07-2019 7:49 pm 1491

​ក្រុម​ការងារ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា បានសម្រេច​ដុត​បំផ្លាញ​ចោល​រថយន្ត​តូ​រី​ស​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​៤​គ្រឿង ត្រង់​ចំណុច​និយា​ការ ស្ថិតក្នុង​ភូមិ​បន្ទាយ ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​គូសបញ្ជាក់ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ទាំង​៤​គ្រឿង​នោះ ត្រូវបាន​សមត្ថកិច្ច​បង្ក្រា​បបាន​នៅក្នុង​ទីតាំង​ផ្សេងគ្នា និង​នៅ​ថ្ងៃ​ផ្សេងគ្នា ។ រថយន្ត​ល្មើសច្បាប់​ដំបូង​គេ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ថ្ងៃ​ទី​២១ កក្កដា នៅក្នុង​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ​, រថយន្ត​ទី​ពីរ​បង្ក្រាប​បាន​នៅ​ថ្ងៃទី​២៣ កក្កដា នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​, រថយន្ត​ទី​បី បង្ក្រាប​បាន​នៅ​ថ្ងៃទី​២៤ កក្កដា នៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល និង​រថយន្ត​ទី​បួន បង្ក្រាបបាន​នៅក្នុង​ភូមិរ​កា​កណ្តាល​២ សង្កាត់រ​កា​កណ្តាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ៕

ព័ត៌មានផ្សេងទៀត