Galaxy Fold​​របស់​សាម​សុង​​គ្រោង​​ចេញលក់​​ក្នុង​ខែ​ជាមួយ​​iPhone11​​និង​Mate X

25-07-2019 5:00 pm 193
រូបភាពGalaxy Fold ទូរស័ព្ទបត់អេក្រង់​បាន​ដំបូងគេ​របស់សាមសុង

​ទូរស័ព្ទ​អេក្រង់​បត់​បាន​លើកដំបូង​ក្នុង​លោក​របស់​សាម​សុង ដែលមាន​ឈ្មោះថា​“Galaxy Fold” មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​ចេញលក់​ជាថ្មី​ហើយ​គឺ​នៅក្នុង​ខែកញ្ញា​ខាងមុខ​។ ការប្រកាស​នេះ​ធ្វើឡើង​រយៈពេល​៥​ខែ បន្ទាប់ពី​ទូរស័ព្ទ​នេះ​ប្រឈម​នឹង​ការរិះគន់​ពី​ភាពជឿជាក់​លើ​សមត្ថភាព ហើយ​បាន​ប្រមូល​មកវិញ​មុន​ធ្លាក់​ដល់ដៃ​អតិថិជន​។ 

​ប៉ុន្ដែ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង ការវិលត្រឡប់​ជាថ្មី​របស់​“Galaxy Fold” នឹង​ធ្វើឡើង​ក្នុង​ខែ​កញ្ញា ជា​ខែ​តែមួយ​ដែល​គេ​រំពឹងថា​iPhone​ជំនាន់​ទី​១១​របស់​Apple ក៏​នឹង​បង្ហាញ​វត្ដ​មាន​លើ​ទីផ្សា​រដែរ​។ ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩ Mate X​បត់​អេក្រង់​បាន​របស់​ក្រុមហ៊ុន​Huawei ក៏​នឹង​អាច​បង្ហាញ​រូបរាង​ដូចគ្នា​ដែរ​។ បើសិនជា​ដូច្នេះ​មែន​អ្នកប្រើប្រាស់​ប្រាកដជា​ពេញចិត្ដ​ស្ដូក​ហើយ ព្រោះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លំដាប់​កំពូល​ទាំងបី បានបង្ហាញ​ទូរស័ព្ទ​ជំនាន់​ថ្មី​ព្រមៗ​គ្នា​បែប​បេះ​៕

ព័ត៌មានផ្សេងទៀត