Preikestolenជាតំបន់ច្រាំងថ្មមួយកន្លែងកម្ពស់ជាង៦០០ម៉ែត្រពីទឹកសមុទ្រ ស្ថិតនៅក្នុងប្រទេសន័រវេស។ តំបន់នេះជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍មួយរបស់ន័រវេស ដោយសារតែមានទេសភាពស្រស់ស្អាត។ ថ្មីៗនេះក្រុមស្ថាបត្យករតួកគីបានរចនារូបភាពគំរូ នៃការកែច្នៃទីតាំងនោះទៅជាសណ្ឋាគារសម្រាប់ភ្ញៀវទៅកម្សាន្ដ ហើយថែមទាំងមានអាងហែលទឹកនៅលើច្រាំងថ្មនោះផងដែរ។ យ៉ាងណាមិញគេពុំទាន់ដឹងថាសណ្ឋាគារដែលក្រុមស្ថាបត្យករបានបង្ហាញរូបភាពគរូ នឹងលេចរូបភាពឡើងពិតប្រាកដនៅពេលណាទេ៕