សប្ដាហ៍​ក្រោយ​​អាមេរិក​-​ចិន​​នឹង​ចរចា​គ្នា​ជាថ្មី​​ពី​សង្គ្រាម​​ពាណិជ្ជកម្ម​

25-07-2019 3:56 pm 386
រូបភាព​នៃកិច្ចចរចាកន្លងមក

​មន្ដ្រី​អាមេរិក​និង​មន្ដ្រី​ចិន​នឹង​ជួបពិភាក្សា​គ្នា​ជាថ្មី ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែល​អូស​បន្លាយពេល​ជាង​មួយឆ្នាំ​មកហើយ​។ កិច្ចប្រជុំ​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន គឺ​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ដែល​នេះ​គឺជា​ជួប​តទល់​គ្នា​លើកដំបូង គិត​តាំងពី​កិច្ចពិភាក្សា​បញ្ចប់​ទាំង​បរាជ័យ​កាលពី​ខែឧសភា ក្រោយ​លោក​ដូណាល់ ត្រាំ​ចោទ​ទីក្រុង​ប៉េកាំង​រំលោភ​លើ​ការប្ដេជ្ញាចិត្ដ​។ រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​និង​តំណាង​ផ្នែកពាណិជ្ជកម្ម​អាមេរិក ជា​អ្នកដឹកនាំ​គណៈប្រតិភូ​អាមេរិកទៅ​ជួបចរចា​ជាមួយ​ភាគី​ចិន ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ដ្រី​លីវ ហេ​។ កាលពី​សប្ដាហ៍​មុន​មន្ដ្រីជាន់ខ្ពស់​អាមេរិក ក៏បាន​ជជែក​តាម​ទូរស័ព្ទ​ពីរដង​ជាមួយ​មន្ដ្រី​ចិន​រួចហើយ ដើម្បី​ជា​ការរៀបចំ​មុន​កិច្ចពិភាក្សា​ចាប់ផ្ដើម​៕

ព័ត៌មានផ្សេងទៀត