លោក​Mueller៖​​លោក​ត្រាំ​​គួរតែ​ត្រូវ​កាត់ទោស​​ក្រោយ​ចប់​​មុខតំណែង​

25-07-2019 3:25 pm 321
លោកត្រាំ(ឆ្វេង)​និងលោកMueller

​អតីត​ក្រុមប្រឹក្សា​ពិសេស​អាមេរិក​លោក​Robert Mueller បាន​ចូល​ផ្ដល់​សក្ខីកម្ម​ជា​លើកដំបូង​នៅមុខ​គណៈកម្មាធិកា​រ​សភា ស្ដីពី​ការស៊ើបអង្កេត​លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ​២០១៦ ថា​មាន​ការជ្រៀតជ្រែក​ពី​ប្រទេស​រុស្ស៊ី​ឬ​អត់​។ ក្នុងពេល​ចូល​បំភ្លឺ​លោក​Mueller​និយាយថា របាយការណ៍​របស់លោក​មិនបាន​លាងខ្លួន​ឲ្យ​លោក​ដូណាល់ ត្រាំ​ឡើយ​។ លោក​ប្រធានាធិបតី​ត្រាំ​គួរតែ​ត្រូវ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម ក្រោយពេល​ចុះ​ចេញពី​តំណែង​។ 

​លោក​Mueller​បាន​ចំណាយពេល​ពីរ​ឆ្នាំ ដើម្បី​ស៊ើបអង្កេត​ករណី​ចោទប្រកាន់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ដូណាល់ ត្រាំ មានការ​រួមគំនិត​ជាមួយ​រុស្ស៊ី ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​ការ​គប់គិត​ជាមួយ​រុស្ស៊ី​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ​លោក​Mueller​បាន​សន្និដ្ឋាន​ថ្មីៗ​នេះ​ថា រុស្ស៊ី​ពិតជា​បាន​ជ្រៀតជ្រែក​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ត្រាំ​មែន​។ 

​នៅពេល​មាន​សំណួរ​សួរថា​តើ​លោក​ពិតជា​បាន​ជួយ​លាងខ្លួន​ឲ្យ​លោក​ដូណាល់ ត្រាំ​ឬ​? លោក​Mueller​ឆ្លើយតប​ថា​មិនមែន​ទេ​។ នៅពេល​សួរ​ពី​ហេតុផល​ដែល​មិនអាច​ចោទប្រកាន់​លោក​ត្រាំ​ពីបទ​ឧក្រិដ្ឋកម្ម ដោយសារតែ​លោក​ត្រាំ​ជា​ប្រធានាធិបតី​កំពុង​កាន់តំណែង​? លោក​Mueller​បញ្ជាក់ថា ករណីនេះ​គឺជា​រឿង​ត្រឹមត្រូវ​ហើយ​។ ប៉ុន្ដែ​លោក​សង្កត់ធ្ងន់ថា លោក​ប្រធានាធិបតី​គួរតែ​ត្រូវ​កាត់ទោស​ចំពោះ​ការធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​យុត្ដិធ​ម៌ បន្ទាប់ពី​លោក​ចប់​តំណែង​ប្រធានាធិបតី​៕

ព័ត៌មានផ្សេងទៀត