អ្នកវិភាគ​៖​​ស្ថានភាព​​នយោបាយ​កម្ពុ​ជា​​ពេលនេះ ​កាន់តែ​​ស្មុកស្មាញ​ និង​ងាយ​រងគ្រោះ​​

25-07-2019 3:15 pm 2192

​ស្របពេល​សម្ពាធ​ពី​ខាងក្រៅ កំពុង​បុក​សម្រុក​យ៉ាងគំហុក​មកលើ​រដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​មាន​សម្ពាធ​ពី​អឺរ៉ុប​ទាក់ទង​នឹង​បញ្ហា​EBA សម្ពាធ​ពី​អាមេរិក មានដូចជា GSP ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល និង​ចុងក្រោយ​ការចោទប្រកាន់​ពី​វត្តមាន​កងទ័ព​ចិន នៅ​ដែនសមុទ្រ​កម្ពុជា .... អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី យល់ថា គណបក្ស​ប្រជាជន​របស់លោក​ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​អំណាច ពេលនេះ អាច​កំពុង​ប្រឈម​នឹង​សម្ពាធ​ផ្ទៃក្នុង​ផងដែរ​។ 

​យ៉ាងណា សម្រាប់​លោក​មាស នី បង្ហាញ​ការបារម្ភ​ថា ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ចុងក្រោយ​នេះ អាច​នឹង​ធ្វើឲ្យ​កម្ពុជា កាន់តែ​ស្មុកស្មាញ និង​ងាយ​នឹង​រងគ្រោះ​បំផុត ....

​ដើម្បី​ជ្រាប​ច្បាស់ ពី​បញ្ហា​នេះ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត